ព័ត៌មានជាតិ

យកសំណាករកមេរោគកូវីដ.១៩ ពីអាជីវករ ៣៩៨នាក់ ដែលបានលក់ដូរបណ្តោះអាសន្ននៅផ្សារ ក្នុងកីឡដ្ឋានខេត្តកណ្តាល

(ខេត្តកណ្តាល)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់ មានអាជីវករ លក់ដូរបន្លែផ្លែឈើ និង ត្រី សាច់ ប្រមាណ ៣៩៨នាក់ លក់ដូរនៅផ្សារបណ្តោះអាសន្ន កីឡដ្ឋានខេត្តកណ្តាល ត្រូវបានយកសំណាក ធ្វើតេស្តរកមេរោគកូវិដ-១៩ ខណ:ដែល ក្រុមគ្រូពេទ្យរកឃើញ អ្នកឡើងកំដៅ លើសពី ៣៧អង្សាសេ ចំនួន១១នាក់។ ក្នុងឱកាសដឹកនាំក្រុមការងារពាក់ព័ន្ធ និងក្រុមគ្រូពេទ្យ ចុះប្រមូលយកបងប្អូនអាជីវករ ៣៩៨នាក់ យកសំណាកធ្វើតេស្តរកមេរោគកូវិដ១៩ នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ការធ្វើតេស្ត នេះប្រើប្រាស់ឧបករណ៍យកសំណាក Rappid Test លទ្ធផល វិជ្ជមាន ឬ អវិជ្ជមាន នឹងបង្ហាញភ្លាមៗក្នុងអំឡុងពេល ១០ទៅ១៥នាទី ក្រោយពីធ្វើតេស្ត ហើយសម្រាប់អ្នកដែលមានលទ្ធផលអវិជ្ជមាន ក្រុមគ្រូពេទ្យ នឹងផ្តល់ជូនលិខិតបញ្ជាក់អំពីសុខភាពជូនភ្លាម នៅកន្លែងយកសំណាកនេះតែម្តង។ ចំពោះ អាជីវករ ដែលបានយកសំណាករួច ហើយទទួលលទ្ធផលអវិជ្ជមាន និងមានលិខិតបញ្ជាក់ នឹងត្រូវអនុញ្ញាតឱ្យចូលលក់បន្តនៅក្នុងផ្សារនេះបន្តទៀត៕

ព័ត៌មានជាតិ

លោក សុខ ពេញវុធ បន្តដឹកនាំកម្លាំងការពារគោលដៅត្រួតពិនិត្យលិខិតអនុញ្ញាត ចេញ-ចូល នៅរង្វង់មូលគួចកាណុង

(ភ្នំពេញ)៖ នៅព្រឹកថ្ហៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១នេះ លោកសុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ មានវត្តមាន ដឹកនាំកម្លាំងប្រចាំការ ត្រួតពិនិត្យលិខិតអនុញ្ញាត ចេញចូល នៅរង្វង់មូលគួចកាណុងកាំភ្លើង និង គល់ស្ពានជ្រោយចង្វារខាងលិច ព្រុំប្រទល់ ខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ កំឡុងពេល​ បិទខ្ទប់ផ្លូវ (Locked down) ស្របតាមសេចក្តីសម្រេចលេខ​ ៥០​ សសរ​ ចុះហត្ថលេខា​ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ននៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកាលៈទេសៈនេះ សូមបងប្អូនអត់ធ្មត់ ក្នុងការបិទខ្ទប់ទីក្រុងរយៈពេល១៤ថ្ងែ ដើម្បីយកឈ្នះ លើជម្ងឺកាចសាហាវ COVID-19 ក្នុងករណីពុំមានការចាំបាច់ សូមកុំចាកចេញពីផ្ទះអោយសោះ៕

ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ និងក្រុមការងារ ពិនិត្យឯកសារ លើលិខិតអនុញ្ញាតធ្វើដំណើរ

(ភ្នំពេញ)៖ ថ្ងៃអាទិត្យ ៧ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ក្រុមការងារ កំពុងពិនិត្យឯកសារ និង ចុះហត្ថលេខា លើលិខិតអនុញ្ញាតធ្វើដំណើរ ជូនបងប្អូន ជាម្ចាស់ក្រុមហ៊ុន ធនាគារ -ល- ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូន។ ព័តមានបន្ថែម អំពីលិខិតអនុញ្ញាតធ្វើដំណើរ ក្នុងមូលដ្ឋានខណ្ឌដូនពេញ សូមទំនាក់ទំនង https://t.me/ppdaunpenh

ព័ត៌មានជាតិ

លោកស្រី ហេង សុខគង់ ភរិយាលោក សុខ ពេញវុធ នាំយកអំណោយចែកជូនពលរដ្ឋធ្វើចត្តាឡីស័កនៅសង្កាត់ផ្សារចាស់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រុមការងារថ្នាក់ខណ្ឌដូនពេញ ដឹកនាំដោយ លោកស្រី ហេង សុខគង់ ភរិយា លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលដូនពេញ និង លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ បាននាំយកអំណោយចែកជួនដល់ប្រជាពលរដ្ឋធ្វើចត្តាឡីស័កទៅ សង្កាត់ផ្សារចាស់ ចំនួន១២ គ្រួសារនិង ប្រជាពលរដ្ឋក្រីក្រស្ថិតក្នុងសង្កាត់ ជ័យជំនះចំនួន ៤គ្រួសារ ស្ថិតនៅក្នុងខណ្ឌដូនពេញ៕    

ព័ត៌មានជាតិ

លោក សុខ ពេញវុធ បានបន្តចុះត្រួតពិនិត្យ និងលើកទឹកចិត្តដល់កងកម្លាំងដែលបានយាមប្រចាំការ ២៤/២៤ម៉ោង នៅតាមគោលដៅបិទខ្ទប់ទាំង ២០ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ

(ភ្នំពេញ)៖ នៅយប់ថ្ងៃថ្ងៃអាទិត្យ ៧ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបន្តចុះត្រួតពិនិត្យ និងលើកទឹកចិត្តដល់កងកម្លាំងដែលបានឈរជើងបំពេញភារកិច្ចប្រចាំការបិទខ្ទប់នៅតាមគោលដៅច្រកចេញចូលសំខាន់ៗទាំង ១៩ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដើម្បីធានាបាននូវប្រសិទ្ធភាព សុវត្ថិភាព និង ទប់ស្កាត់បាននូវចរន្តប្រជាពលរដ្ឋចេញចូល បន្លាស់ទី ដោយគ្មានភារកិច្ចចាំបាច់ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងនោះជាការលើកទឹកចិត្ត លោកអភិបាលបានឧបត្ថម្ភថវិកាដល់គោលដៅប្រចាំការចំនួន២០គោលដៅ ក្នុងមួយគោលដៅ ថវិកា១០ម៉ឺនរៀល និង ឧបត្ថម្ភដល់រថយន្ត គណបញ្ជាការឯកភាពខណ្ឌ ចំនួន០៣គ្រឿង ក្នុង១គ្រឿង១០ម៉ឺនរៀល។

ព័ត៌មានជាតិ

តំណាង ឯកឧត្តម ឃួង ស្រេង នាំយកអំណោយដ៌ថ្លៃថ្លារបស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនក្នុងភូមិសាស្ត្រខណ្ឌមានជ័យ

(ភ្នំពេញ)៖នាព្រឹកថ្ងៃអាទិត្យ ០៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អំណោយដែលទទួលបានរួមមានអង្ករ១បាវ (២៥គីឡូ) មី១កេស ត្រីខ២០កំប៉ុងនិងថវិកាចំនួន៣០មុឺនរៀលក្នុងមួយគ្រួសារ។ ក្នុងថ្ងៃនេះរដ្ឋបាលរាជធានីភំ្នពេញបានចែកជូនចំនួន ៨២៧គ្រួសារ ដែលជាគ្រួសារបងប្អូនកម្មករ កម្មការិនីរោងចក្រ ដែលកំពុងធ្វើចត្តាឡីស័ក។ រដ្ឋបាលរាជធានីភំ្នពេញនឹងធ្វើការចែកជាបន្តបន្ទាប់ជូនឱ្យដល់គ្រប់ក្រុមគ្រួសារ៕

ព័ត៌មានជាតិ

តំណាងឯកឧត្តម ឃួង ស្រេង នាំយកដ៌ថ្លៃថ្លារបស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនក្នុងភូមិសាស្ត្រខណ្ឌមានជ័យ

(ភ្នំពេញ)៖នាព្រឹកថ្ងៃអាទិត្យ ០៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អំណោយដែលទទួលបានរួមមានអង្ករ១បាវ (២៥គីឡូ) មី១កេស ត្រីខ២០កំប៉ុងនិងថវិកាចំនួន៣០មុឺនរៀលក្នុងមួយគ្រួសារ។ ក្នុងថ្ងៃនេះរដ្ឋបាលរាជធានីភំ្នពេញបានចែកជូនចំនួន ៨២៧គ្រួសារ ដែលជាគ្រួសារបងប្អូនកម្មករ កម្មការិនីរោងចក្រ ដែលកំពុងធ្វើចត្តាឡីស័ក។ រដ្ឋបាលរាជធានីភំ្នពេញនឹងធ្វើការចែកជាបន្តបន្ទាប់ជូនឱ្យដល់គ្រប់ក្រុមគ្រួសារ៕

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង បានបើកកិច្ចប្រជុំគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយះ Video Conference

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ០៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភំ្នពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការងាររឹតបណ្ដឹងការបិទខ្ទប់តាមច្រកចេញ-ចូលនានាក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា​ លេខ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា​ ឆ្នាំ២០២១ ស្ដីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល​ ជាបណ្តោះអាសន្នសម្រាប់១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានអញ្ជើញចូលរួមប្រជុំពិភាក្សាអនុវត្តសេចក្តីសម្រេច តាមរយះ Video Conference

(ខេត្តកណ្តាល)៖ នារសៀលថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អនុវត្តសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធ Video Conference (Zoom Meeting) នៅសាលប្រជុំសាលាខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ប.ខ។

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ប្រកាសផ្អាកចាក់វ៉ាក់សាំងកូវីដ១៩ ជាបណ្តោះអាសន្ន ក្នុងក្របខណ្ឌទូទាំងខេត្តរយះពេល៣ថ្ងៃ

(ខេត្តកណ្តាល)៖ តាមបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់សម្តេច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្ដម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល បានបញ្ជាអោយផ្អាកបណ្តោះអាសន្ន ការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកណ្តាល ឥឡូវនេះ រយៈពេល ៣ថ្ងៃសិន គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ ការប្រកាសផ្អាកបណ្តោះអាសន្ន រយៈពេល៣ថ្ងៃនេះ បានធ្វើឡើង ក្នុងឱកាសដែលឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល ចុះដឹកនាំបញ្ជាផ្ទាល់ ដល់ក្រុមគ្រូពេទ្យ ដែលបាននឹងកំពុងដំណើរការចាក់វ៉ាក់សាំង ជូនដល់មន្ត្រី រាជការ ប្រជាពលរដ្ឋទាំងដូសលើកទី១ និងដូសលើកទី២ នៅមន្ទីរពេទ្យបង្អែកជយ័ជំនះក្រុងតាខ្មៅ នាថ្ងៃទី១៧មេសានេះ។ នៅចំពោះមុខ ក្រុមគ្រូពេទ្យ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាផ្ទាល់ ដល់អនុគណៈកម្មការចំពោះកិច្ច ការចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងខេត្ត ក៍ដូចជាក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់មូលដ្ឋាន ក្រុង ស្រុក ត្រូវផ្អាកការចាក់វ៉ាក់សាំងបណ្តោះអាសន្នសិន នៅគ្រប់ទីតាំងចាក់វ៉ាក់សាំងនៅទូទាំងខេត្តកណ្តាល រយះពេល៣ថ្ងៃគឺចាប់តាំងពីថ្ងៃទី១៧ […]