ធ្វើចឹងបានអ្វីមកវិញ?ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីថតមនុស្សស្រីមុជទឹកក្នុងបន្ទប់

(ខេត្តកណ្តាល)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចថតរូបមនុស្សស្រីមុជទឹកក្នុងបន្ទប់ ហេតុការណ៍នេះបានកើតឡើងថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២ នាវេលាម៉ោង០៥និង៥៥នាទី នៅបន្ទប់ទឹកជនរងគ្រោះផ្ទះជួល ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ​ មុំ សុធា ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​បន្ទប់ជួល ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ​ ខេត្តកណ្តាល មុខរបរ កម្មការិនីរោងចក្រ។
ចំណែកជនសង្ស័យឈ្មោះ​ អុិន ធី ហៅខ្លី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិ​បត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ។
វត្ថុតាងចាប់យករួមមាន៖
១-ទូរស័ព្ទដៃមួយគ្រឿងម៉ាក VIVO ពណ៌ខ្មៅ លេខស៊ីម ០៩៦ ៦៦៣ ០៣៦៨(មានជាប់រូបភាពជនរងគ្រោះ)។
២-កាបូបដៃពណ៌សូកូឡាចំនួន១ ។
៣-ប្រាក់រៀលចំនួន ៤០០០០រៀល។
៤-ប្រាក់ដុល្លារចំនួន ២ដុល្លារ។
៥-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក។
៦-ប័ណ្ណ បសស ១សន្លឹក។
៧-កាតធនាគារ ABA ១សន្លឹក។
៨-កាតវីង ១សន្លឹក។
៩-កាតក្រុមហ៊ុនយូនីត១សន្លឹក។
តាមសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថានៅវេលាម៉ោងកេីតហេតុពេលជនរងគ្រោះកំពុងងូតទឹកស្រាតនៅក្នុងបន្ទប់ទឹកប្រេីរួមគ្នា ពេលនោះជនសង្ស័យដែលស្នាក់នៅបន្ទប់ផ្ទះជួលក្បែរគ្នាបានចូលបន្ទប់ទឹកជាប់គ្នាជាមួយជនរងគ្រោះដែរ ហេីយបានដាក់ទូរស័ព្ទលួចថតរូបតាមប្រហោងឥដ្ឋ ពេលនោះជនរងគ្រោះឃេីញទូរស័ព្ទសង្ស័យគេលួចថតក៏ទាញយកទូរស័ព្ទនោះមកមេីលឃេីញរូបខ្លួនអាក្រាតកាយជាប់ក្នុងទូរស័ព្ទរបស់ជនសង្ស័យ។ ភ្លាមនោះជនសង្ស័យបានមកសុំទូរស័ព្ទពីជនរងគ្រោះវិញ ហេីយបានសុំទោសជនរងគ្រោះ ហេីយជនរងគ្រោះបានលុបរូបភាពចេញរួចអោយទូរស័ព្ទទៅជនសង្ស័យវិញ។ នៅពេលជនសង្ស័យទៅធ្វេីការបាត់ទេីបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ព្រែកហូរ។
លុះពេលជនសង្ស័យចេញពីធ្វេីការវិញឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីចាត់ការបន្តតាមនីតិវិធី៕