លោកឧត្តមសរនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល និងលោកស្រី បានចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសិកា សូ សី

(ខេត្តកណ្តាល)៖ នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ​២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្ដាល និងលោកស្រី ព្រមទាំងលោកស្នងការរង លោកអធិការនគរបាលស្រុក​-ក្រុង និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលរួមក្នុង​ពិធីគោរពវិញ្ញាណក្ខន្ធឧបាសិកា សូ សី ត្រូវជាម្តាយបង្កើត លោកវរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុកអង្គស្នួល ដែលបានទទួល​មរណភាព​នៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១ៈ៣០នាទី ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។
ពិធីបុណ្យនេះប្រារព្ធ​ធ្វើ​នៅគេហដ្ឋា​ននៃសព ស្ថិតនៅភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​។