លោក ធឹម សំអាន ,លោកជំទាវគឹម សុវណ្ណា អញ្ជើញចុះចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតជីវភាព ៥០គ្រួសារ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ,លោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង បានអញ្ជើញចុះចែកអំណោយមួយចំនួន ជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៥០គ្រួសារ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងពិធីចែកអំណោយនោះមានការចូលរួមពីលោកស្រីអភិបាលរង ប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីនៃរដ្ឋបាលខណ្ឌបឹងកេងកង។
សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល”៣កុំ ៣ការពារ”៕