លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានចុះត្រួតពិនិត្យបើកការដ្ឋានអ៊ុតបេទឹមគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង លោកស្រីអភិបាលរង គណៈនាយក ប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីក្រោមឱវាទ សហការជាមួយសង្កាត់បឹងកេងកងទី១ បានបន្តចុះត្រួតពិនិត្យ និងបើកការដ្ឋានអ៊ុតបេទីម គម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌ ដោយមានប្រវែង២៤០ម៉ែត្រ ចន្លោះពីផ្លូវ៦៣ ដល់ផ្លូវ៥១ ស្ថិតនៅបណ្តោយផ្លូវ៣៣៤ ភូមិ០៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង៕