លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងលោកជំទាវ គឹម សុវណ្ណា ចែកអំណោយជូនពលរដ្ឋខ្វះខាតចំនួន ៣០គ្រួសារ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ,លោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង បានអញ្ជើញចុះចែកអំណោយ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងពិធីចុះចែកអំណោយនោះមានការចូលរួមពីលោកស្រីអភិបាលរង ប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីនៃរដ្ឋបាលខណ្ឌបឹងកេងកង។
សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល”៣កុំ ៣ការពារ”៕