លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងលោក ងី មានហេង ចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ.១៩ ដូសទី៤

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ,លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឹកូវីដ.១៩ ដូសជម្រុញទី៤ ជូនមន្រ្តីរាជការ ក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង និងរាជធានីភ្នំពេញ នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ផ្លូវ៣៦៤ សង្កាត់ទួលស្វាយទី២ ខណ្ឌបឹងកេងកង។
ឆ្លៀតក្នុងឱកាសនេះលោកអភិបាលខណ្ឌបឹងកេងកងក៏បានសួរសុខទុក្ខដល់ក្រុមការងារសម្របសម្រួលការចាក់វ៉ាក់សាំងនិងប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ដូសជម្រុញដោយស្ម័គ្រចិត្ត​ និងឥតគិតថ្លៃ​ នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ក្នុងខណ្ឌបឹងកេងកង ឱ្យបានគ្រប់ៗគ្នា៕