ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះរថយន្តម៉ាកសាំយ៉ុងមួយគ្រឿង

(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាមានអគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង​​ ហេតុការណ៍​នេះកើតឡើងនៅវេលាម៉ោង១៦:១៥នាទី​ល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ថិតត្រង់ចំណុចស្ពានព្រែកពៅ្ន តាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកពៅ្ន ខណ្ឌព្រែកពៅ្ន រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍បន្តថាហេតុការណ៍​អគ្គិភ័យឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគិ្គសនី ធ្វើឲ្យខូចខាតឆេះរថយន្តតូរីសម៉ាកសាំយ៉ុង ពាក់ផ្លាកលេខភំ្នពេញ2AA-2852។
នៅវេលាម៉ោង១៦:៣០នាទី​ល្ងាច ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ៥ម៉ែត្រគូប៕