ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល អញ្ជើញអមដំណើរប្រធានក្រុមប្រឹក្សាខេត្តនិងអភិបាលខេត្តកណ្តាលចុះពិនិត្យសាងសង់ប៉ុស្តិ៍នគរបាល

(ខេត្តកណ្តាល)៖នៅរសៀលថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០​២០​ លោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល​ បានអញ្ជើញអមដំណើរ​ ឯកឧត្តម បណ្ឌិត​ ម៉ៅ​ ភិរុណ​ ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ ឯកឧត្តម​ គង់​ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ចុះពិនិត្យការដ្ឋានសាងសង់ប៉ុស្តិ៍នគរបាលការពារព្រំដែនជ្រៃធំ​ ស្ថិតក្នុងស្រុកកោះធំ​ ខេត្តកណ្តាល និងពិនិត្យស្ថានភាពនៃការរុះរើតង់ទប់ស្កាត់ជំងឺកូវីត១៩ របស់ភាគីវៀតណាម ​ដែលបានបោះទីតាំងនៅជាប់ព្រំដែន ដែលជាចំណុចភាគីទាំងពីរមិនទាន់មានការឯកភាពគ្នា ស្ថិតនៅភូមិ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល៕

Leave a Reply

Your email address will not be published. Required fields are marked *