លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង

(ខេត្តព្រៃវែង)៖ នៅថ្ងៃអង្គារ ៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិត នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ និងពិធីបញ្ចុះបឋមសិក្សាសាងសង់អគារសិក្សា នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។