ឯកឧត្តម ឈឿន សុចិត្ត ចាត់លោក ឡាក់ ម៉េងធី នាំយកថវិកា 100$ ជួយលោកតា ឈៀង អៀម ដែលម៉ូតូកង់បីត្រូវគេលួចដុត

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន បានចាត់ក្រុមការងារចុះជួយភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី ចុះពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងនាំយកថវិកា របស់ឯកឧត្តមប្រធានចំនួន ១០០ដុល្លារ ដើម្បីសម្រួលការលំបាកជូនដល់លោកតា ឈៀង អៀម អាយុ ៧០ឆ្នាំ មុខរបររត់កង់បី មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ដែលបានរងគ្រោះដោយជនមិនស្គាល់អត្ដសញ្ញាណ បានលួចដុតម៉ូតូកង់បីគាត់បណ្ដាលឱ្យឆេះខូចខាត កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលាម៉ោង០០.៣០នាទី៕