អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភភេសជ្ជ: ៧០០០កេស ដល់រដ្ឋបាលរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ០៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានទទួលភេសជ្ជៈចំនួន ៧.០០០កេស ពីអ្នកឧញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។