លោក ពៅ គឹមលី និងលោក សន ហុងសេង បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពអនាម័យនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ

(ខេត្តកណ្តាល)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ គណ:កម្មាធិការគ្រប់គ្រងទឹកស្អាតអនាម័យទឹកស្រុក ដឹកនាំដោយលោក ពៅ គីមលី និងលោក សន ហុងសេង អភិបាលរងស្រុកកៀនស្វាយ តំណាងលោក ឡូវ សុខសាន អភិបាល នៃគណ:អភិបាលស្រុកកៀនស្វាយ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពអនាម័យ និងបង្គន់ នៅតាមសាលាឃុំ វត្ត មណ្ឌលសុខភាព សាលារៀន ហ្គារ៉ាស់សាំងសាធារណៈ អាហារដ្ឋាន និងភូមិគោលដៅនៅទូទាំងស្រុកកៀនស្វាយ ដើម្បីរៀបចំប្រកាសបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល៕