ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូជាតិ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅអង្គភាពផ្ដល់សេវារបស់ខ្លួន

(ខេត្តកណ្តាល)៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រតិភូរដ្ឋបាលស្រុកកៀនស្វាយ ដឹកនាំដោយលោក ជា ប៊ុនធឿន ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ និងលោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានអញ្ជើញទទួលដំណើរប្រតិភូជាតិ នៃដំណើរទស្សនកិច្ចសិក្សាស្ដីពីការអនុវត្តការងារគនេយ្យភាពសង្គម នៅអង្គភាពផ្ដល់សេវារបស់ខ្លួន ដឹកនាំដោយលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការចូលរួមពីតំណាងស្ថានទូតអាឡឺម៉ង់ អូស្ត្រាលី និងតំណាងអង្គការដៃគូផងដែរ។

គណៈប្រតិភូបានអញ្ជើញចុះត្រួតពិនិត្យមើលការបិទផ្សាព្វផ្សាយ L4Cs និងការផ្ដល់សេវា នៅតាមអង្គភាពផ្ដល់សេវា ជួបសំណេះសំណាលជាមួយអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ គណៈកម្មាធិការ JAAP នៅមណ្ឌលសខុភាពភូមិធំ សាលាបឋមសិក្សាភូមិធំ និងសាលាឃុំភូមិធំ។