លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ចាត់លោក ឆេង សំអឿន ចូលរួមក្នុងពិធីសំណេះសំណាលក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ

(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឆេង សំអឿន ស្នងការរង ជាតំណាងចូលរួមក្នុងពិធីសំណេះដំណាលជាមួយប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី តំណាងខេត្តកណ្តាល ចូលរួមការប្រកួតកីឡាជាតិលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។