ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូដឹកនាំគ្រូបង្វឹក និងកីឡាករ កីឡាការិនី ដើម្បីចូលរួមប្រកួត

(ខេត្ត កណ្ដាល )៖ នារសៀល ថ្ងៃ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានជួបសំណេះសំណាល ជា មួយ ប្រតិភូ ដឹកនាំ គ្រូ បង្វឹក និង កីឡា ករ កីឡា ការិនី ដេីម្បីចូលប្រកួតកីឡាជាតិលេីកទី៣ ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ការប្រកួតកីឡាជាតិ គឺជាកម្មវិធីដ៏ពិសេស នៃគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងដើម្បីលើកស្ទួយវិស័យកីឡាជាតិ ឆ្ពោះទៅរកការប្រកួតថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដូចមាន ពាក្យស្លោក ក្នុងគោលនយោបាលជាតិអប់រំកាយ និងកីឡា គឺ “ប្រជាពលរដ្ឋម្នាក់ ត្រូវចេះលេង កីឡាយ៉ាងតិចមួយប្រភេទ“។

« កីឡាជាតិលើកទី៣ ត្រូវរៀបចំធ្វើនៅ ឆ្នាំ២០២០ ប៉ុន្តែដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ លើសកលលោក រាជរដ្ឋាភិបាល បានសម្រេចផ្អាកការប្រកួត នាពេលនោះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូល ក្នុងសហគមន៍។ ជាភ័ព្វសំណាងរបស់ប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គុទេសដ៏ឆ្នើមរបស់កម្ពុជា បានខិតខំស្វែងរកវ៉ាក់សាំង ចាក់ជូន ប្រជាពលរដ្ឋកម្ពុជា ដើម្បីបង្ការជំងឺដ៏កាចសាហាវនេះ រហូតស្ថិតក្នុងលំដាប់ទី១ លើពិភពលោក ទើបបច្ចុប្បន្ន យើងអាចបើកដំណើរការប្រទេសពេញលេញឡើងវិញ រហូតមកដល់ពេលនេះ»៕