ឯកឧត្តម គង់ សោភ័ណ្ឌ ចូលរួមពិធីបិទវេទិកាជាតិអេកូទេសចរណ៍ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

(ភ្នំពេញ)៖ នារសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីបិទវេទិកាជាតិអេកូទេសចរណ៍លើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ ហ្គាឌិនស៊ីធី រាជធានីភ្នំពេញ។

សូមជម្រាបជូនផងដែរថា ការរៀបចំពិធីជាតិអេកូទេសចរណ៍នេះក្នុងគោល បំណងដើម្បីជំរុញដល់ដំណើរកានៃការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកម្សាន្តនៅតាមតំបន់រមណីដ្ឋាននានាកាន់តែ សក្តានុពល និងស៊ីវិល័យបន្ថែមទៀត៕