ជិះម៉ូតូពីភ្នំពេញម្នាក់មួយគ្រឿងទៅផ្សងឆក់! ត្រូវបាននគរបាលស្រុកអង្គស្នួលឃាត់ខ្លួនបានម្នាក់និងបក្ខពួកបីនាក់ទៀតគេចខ្លួន

(ខេត្តកណ្តាល)៖ យ៉ាងហោចណាស់ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនពាក់ព័ន្ធករណីឆក់កាបូប ចំណែកបក្ខពួក៣នាក់ទៀតគេចខ្លួន ហេតុការណ៍នេះកើតឡើងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៩ និង ១០នាទី ទីកន្លែងកើតហេតុនៅចំណុចភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ ០២ នាក់ស្រី៖
១-ឈ្មោះ សុខ សារ៉ុន ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិពោធិ៍បួន ឃុំម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
២-ឈ្មោះ សិន ខាវ ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ភ្នំពេញ។
ជនសង្ស័យ ០៤ នាក់ប្រុស ឃាត់ខ្លួន ០១នាក់៖
១-ឈ្មោះ លី សុខវីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅ សង្កាត់បឹងកក់២ ខណ្ឌទួលគក រាជធានីភ្នំពេញ បើកម៉ូតូម្នាក់ឯងម៉ាកនិច(ឃាត់ខ្លួន)។
២-ឈ្មោះ ស្រ៊ុន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បើកម៉ូតូម្នាក់ឯងម៉ាកសង់(គេចខ្លួន)ជនសង្ស័យ ០២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
សម្ភារ:បាត់បង់៖
-ឈ្មោះ សុខ សារ៉ុន បានបាត់កាបូបស្ពាយពណ៌ទឹកប៊ិកចំនួន០១ ក្នុងនោះមានទូរសព្ទ័ដៃម៉ាក oppo ពណ៌ខ្មៅ ០១គ្រឿង ប្រាក់រៀលចំនួន ១ម៉ឺនរៀល និងទូរសព្ទដៃអិនចុចពិល។
-ឈ្មោះ សិន ខាវ បានបាត់ កាបូបស្ពាយពណ៌ខ្មៅចំនួន០១ ក្នុងនោះមានប្រាក់រៀលចំនួន ចិតសិបមួយមុឺនរៀល (៧១០,០០០៛) និងប្រាក់ដុល្លារចំនួនម្ភៃដុល្លារអាមេរិក (២០$) និងទូរស័ព្ទម៉ាក oppo ពណ៌ទឹកប៊ិកចាស់ចំនួន០១គ្រឿង។
វត្ថុតាងចាប់យក៖
-ម៉ូតូ០១គ្រឿងរបស់ជនសង្ស័យ ម៉ាកនិច ពណ៌ប្រផេះ ឆ្នាំ២០២៣ លេខតួ CF44F367519 លេខម៉ាស៊ីន AE52-367732 ។
-កាបូបស្ពាយពណ៌ទឹកប៊ិក ០១ ក្នុងនោះទូរស័ព្ទដៃម៉ាក oppo ពណ៌ខ្មៅ ០១គ្រឿង ប្រាក់រៀលចំនួន ១ម៉ឺនរៀល។
-កាបូបស្ពាយពណ៌ខ្មៅចំនួន០១ ក្នុងនោះមានប្រាក់រៀលចំនួន ចិតសិបមួយមុឺនរៀល(៧១០,០០០៛)និងប្រាក់ដុល្លារចំនួនម្ភៃដុល្លារអាមេរិក(២០$)។

តាមសមត្ថកិច្ចឱ្យដឹងថានៅមុនពេលកេីតហេតុ ជនរងគ្រោះបានចេញពីផ្ទះយកខោអាវឱ្យអតិថិជនដែលកម្មង់ទិញ លុះដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យ ០៤នាក់ជិះម៉ូតូចំនួន០៤គ្រឿង បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះ។ បន្ទាប់ពីឆក់កាបូបបានហើយជនសង្ស័យបាននាំគ្នាជិះគេចខ្លួន ក្រោយមកជនរងគ្រោះបានស្រែកឆោឡោនិងរួចរាយការណ៍ឲ្យសមត្ថកិច្ច។ បន្ទាប់ពីទទួលបានព័ត៌មានហើយ កម្លាំងប៉ុស្តិ៍ ម្កាក់ និងប្រជាការពារឃុំ បានចុះទៅដល់កន្លែងកើតហេតុ ក៏ឃាត់ជនសង្ស័យបាន០១នាក់ ហើយជនសង្ស័យ០៣នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ទៅ។ បន្ទាប់មកកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍ម្កាក់ នាំខ្លួនជនសង្ស័យ ទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដេីម្បីសួរនាំ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ៖ ជនសង្ស័យនិងបក្ខពួក០៣នាក់ទៀត ជិះម៉ូតូចំនួន០៤គ្រឿងចេញពីក្រុងភ្នំពេញដើម្បីធ្វើសកម្មភាពឆក់កាបូប រហូតដល់ចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះទាំង០២នាក់ពិតប្រាកដមែន។ ជនសង្ស័យធ្លាប់ប្រេីប្រាស់គ្រឿងញៀន រយៈពេល ប្រហែលជាង១ឆ្នាំហេីយ។

ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង តាមនីតិវិធី៕