លោក សន ហុងសេង អភិបាលរងស្រុកកៀនស្វាយ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិងណែនាំអំពីដំណើរការផ្តល់សេវារដ្ឋបាល

(ខេត្តកណ្តាល)៖ ៖ នៅសាលាឃុំភូមិធំ នាព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែមីនា ឆ្នាំ ២០២៣ លោក សន ហុង សេង អភិបាល រងស្រុក កៀនស្វាយ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំអំពីដំណេីរការនៃការផ្ដល់សេវារដ្ឋបាល សេវាតាមវិស័យជំនាញនានា តាមរយៈការិយាល័យច្រកចេញចូលតែមួយ ជូនបងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងផ្នែកឯកជនដែលកំពុងប្រកបមុខរបរក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ។

សមាសភាពអញ្ជេីញចូលរួមមាន លោកស្រីអនុប្រធាន ការិយាល័យ ច្រកចេញ ចូលតែមួយ ប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ មន្ត្រី ផ្នែកជួរក្រោយ ព្រមទាំង មេភូមិ និងអាជ្ញាធរឃុំភូមិធំ និងបងប្អូនអាជីវករ ពាណិជ្ជករ និងផ្នែកឯកជនកំពុងប្រកបមុខរបរក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ជាច្រើននាក់។