
កុំចេះតែហ៊ាន អនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្តម ឃួង ស្រេង ,លោក ឯក ឃុនដឿន ចាត់ក្រុមការងារចុះបង្ក្រាបឆ្នោតឡូតូ
(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថានាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ អនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ,លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានចាត់ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ឌន ដាវុឌ្ឍ នាយករងរដ្ឋបាលខណ្ឌឫស្សី បានដឹកនាំកម្លាំងចម្រុះ ចុះបិទទីតាំងអាជីវកម្មឆ្នោតឡូតូមួយកន្លែងស្ថិតនៅផ្ទះលេខ១៧៦៤ ផ្លូវជាតិលេខ៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជ្រកក្រោមស្លាកយីហោហាងកាហ្វេ៩៩៩ ចំណុចគីឡូម៉ែត្រលេខ៧ ដែលមានឈ្មោះ សូត្រ ពិសី ភេទស្រី ជាតំណាង។
ប្រតិបត្តិការចុះបង្ក្រាបនោះក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ បានដកហូតវុត្ថុតាងកុំព្យូទ័រ១គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងបានប្រគល់ជនសង្ស័យទៅអធិការនគរបាលខណ្ឌឫស្សីកែវ ដេីម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ
លោក ឯក ឃុនដឿន អភិបាល នៃគណ:អភិបាលខណ្ឌឫស្សីកែវ