លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលប្រជុំស្រុកអង្គស្នួល

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលប្រជុំស្រុកអង្គស្នួលទំហំ១៧ម៉ែត្រx២០ម៉ែត្រ នៅក្នុងបរិវេណស្រុកអង្គស្នួល ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។