លោក ឯក ឃុនដឿន ចាត់ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យកឡានដឹកទឹក ចែកជូនប្រជាពលរដ្ឋកំពុងជួបបញ្ហាដាច់ទឹក

(ភ្នំពេញ)៖ នាព្រឹក ថ្ងៃសៅរ៍ ៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ អនុវត្តតាមការដឹកនាំរបស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យកឡានដឹកទឹក ចែកជូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាដាច់ទឹក ស្ថិតក្នុងភូមិលូ និងភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ក្នុងអំឡុងពេលដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងធ្វេីការកាត់ភ្ជាប់បំពង់មេនាំទឹកទំហំ ៥០០មម ទៅ ៤០០មម នៅលេីផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានបាឡេ(ជ្រោយចង្វារ) ។