ឯកឧត្តម ឃួង ស្រេង អញ្ជើញជាគណ:អធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកបក្សនៅខណ្ឌដូនពេញ ចំនួន ២៧៦៩នាក់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតែដើរជួរមុខ ក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ ជាក់ស្តែង ខណៈប្រទេសកម្ពុជា កំពុងប្រឈមជាមួយជំងឺកូវីដ.១៩ សម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ រហូតទប់ស្កាត់នូវការរាតត្បាតជំងឺដ៏សាហាវនេះ បានជោគជ័យ និងធ្វើឲ្យប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ាន និងលេខ២ ក្នុងពិភពលោក។

នេះជាការលើកឡើងរបស់ឯកឧត្តម ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជា និងជាប្រធាន គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌដូនពេញ ចំនួន ២៧៦៩នាក់ នៅវិមាន៧មករា នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើង ពីវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាព និងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីរបប ប៉ុល ពត និងបានស្តារប្រទេសជាតិ ចេញពីចំណុចសូន្យ និងបានអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះ។ បន្ថែមពីនេះ លោកក៏បានលើកឡើងពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបបប៉ុល ពតនោះផងដែរ ដោយក្នុងសម័យនោះប្រជាពលរដ្ឋ គ្មានអីហូបចុកគ្រាប់គ្រាន់ និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុតនៃរបបនោះ។

ឯកឧត្តម ឃួង ស្រេង ពិតជាអរគុណចំពោះការសម្រេចចិត្តរបស់ក្មួយៗ ការសម្រេចចិត្តនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារតែក្មួយៗ បានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ។ ដូច្នេះក្មួយៗ ត្រូវរួមគ្នាការពារសន្តិភាពអោយបានគង់វង់។ មានសន្តិភាព ទើបមានឱកាសអភិវឌ្ឍប្រទេសអោយរីកចំរើនជឿនលឿនបាន ហើយ ដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ឃួង ស្រេង សូមឲ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស អោយរីកចំរើនរុងរឿងបន្ថែមទៀត។ ឯកឧត្តម សូមឱ្យបងប្អូន និងក្មួយៗទាំងអស់ ជួយផ្សព្វផ្សាយពីអំពើល្អ របស់គណបក្សប្រជាជាជនកម្ពុជា ជូនទៅបងប្អូនសាច់ញាតិ និងពន្យល់ពលរដ្ឋ ដែលដើរលើផ្លូវខុស មកចូលរួមជីភាពជាមួយបក្សប្រជាជនកម្ពុជាវិញ។

លោក ជា ខេមា ប្រធានគណៈកម្មាធិកា រគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ បានបញ្ជាក់អោយដឹងថា សមាជិក សមាជិកាបក្ស ដែលចូលមកជាសមាជិកគណបក្សប្រជាជាជនកម្ពុជាខណ្ឌដូនពេញថ្មីនេះ មានចំនួន ២៧៦៩រូប ស្រី ចំនួន១៣៩៣រូប មកពី ១១សង្កាត់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយត្រូវបានប្រកាសបញ្ជូលជាសមាជិកគណបក្សជាផ្លូវកានៅថ្ងៃនេះ៕