
ហ៊ានផ្គើន? ខ្លាំងមែន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបើកលេងវិញហើយ មិនញញើតបទបញ្ជា និងមិនស្តាប់ស្មារតីអង្គប្រជុំ
(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ឱ្យដឹងថាទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់តាមរយ:អនឡាញគ្រប់ប្រភេទដូចជា៖ ចាក់ភ្នាល់បាល់ ចាក់បៀរការ៉ាត់ ចាក់ឆ្នោតឡូតូ និងចាក់ភ្នាល់ផ្លែឈើ ដែលបានផ្អាកមួយដង្ហើមចង្រិតកន្លង? ឥលូវនេះបើកដំណើរការឡើងវិញហើយ ប្រកបដោយសុខនិងសុវត្ថិភាព ហាក់បីដូចផ្គើននឹងបញ្ជាបទបញ្ជាសម្តេចតេជោ ហ៊ុន សែន និងផ្គើនស្មារតីអង្គប្រជុំរបស់គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ។ ទីតាំងបើកលេងដ៌គឃ្លើននេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ ទល់មុខហ្ការ៉ាស់សាំង PTT ដែលទីតាំងនេះប្រៀបបានដូចជាជំរកសម្រាប់ក្រុមញៀនល្បែង? រីឯអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធហាក់ដូចជាស្ងៀមស្ងាត់គ្មានវិធានការបង្ក្រាប។
តាមសេចក្តីរាយការណ៍បន្តថា ទីតាំងនេះសំបូរទៅដោយក្រុមញៀនល្បែង និងក្រុមក្មេងស្ទាវ ចេញចូលលេងហូរហែ មិនថាយប់ឬក៏ថ្ងៃនោះទេ? ហើយពេលខ្លះមានការឈ្លោះប្រកែកគ្នា និងស្រែកឡូឡា បង្កជាសម្លេងទៀតផង ដែលទង្វើនេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការភ័យខ្លាច។ ហេតុដូចនេះហើយទើបប្រជាពលរដ្ឋសង្ឃឹមថា លោក កៀង ល័ក្ស អភិបាល នៃគណ:អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន និងមានវិធានការចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់នេះ ដើម្បីចូលរួមចំណែកក្នុងសង្គមទប់ស្កាត់ល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន និងចូលរួមចំណែកបញ្ចៀសអំពើ ចោរកម្មផ្សេងៗ ដូចជា លួច ឆក់ ប្លន់ គាស់ផ្ទះ និងអំពើហឹង្សារក្នុងគ្រួសារផងដែរ។
ពាក់ព័ន្ធទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់អនឡាញគ្រប់ប្រភេទនេះ បានបង្ករហានិភ័យដល់បងប្អូនប្រជាពលរដ្ឋ។ តើលោក កៀង ល័ក្ស និង លោក យិន សាន ត្រូវបង្ក្រាបឬទុកបណ្តែតបណ្តោយឱ្យមានការបើកលេងល្បែងស៊ីសងខុសច្បាប់នេះបន្តទៀត? ដោយមិនខ្វល់ពីសុខទុក្ខនិងសុខវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារជាសម្លេងលើបណ្តាញសង្គម បានចេញបញ្ជាដាច់ណាត់ឲ្យអភិបាលខេត្ត អភិបាលរាជធានី អភិបាលស្រុក ខណ្ឌ ភូមិ ស្នងការប៉ូលីសរាជធានី ខេត្ត អធិការប៉ូលីសស្រុក ខណ្ឌ និងមេប៉ុស្តិនៅតាម ភូមិឃុំ និងរដ្ឋបាលមូលដ្ឋានចាត់វិធានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមតូប ហាងគុយទាវ ហាងកាហ្វេផ្សេងៗ និង ល្បែងនៅតាមមូលដ្ឋានឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន សម្តេចថ្លែងថា ខ្ញុំមិនស្ទាក់ស្ទើរ ជាមួយនឹងការដកចេញពីមុខតំណែងនៅអភិបាលខេត្ត រាជធានី ស្រុក ខណ្ឌ ក្រុង ឬ មន្ត្រីនគរបាលថ្នាក់ណាក៏ដោយដែលរកឃើញថាមិនទទួលខុសត្រូវលើតួនាទីរបស់ខ្លួន។
សូមបញ្ជាក់ផងដែរថានារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងកិច្ចប្រជុំការពង្រឹង ការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញ-ចូលតែមួយជូនប្រជាពលរដ្ឋនៅថ្នាក់ខណ្ឌនិងសង្កាត់ និងអាជ្ញាធរខណ្ឌទាំង១៤ រួមជាមួយសង្កាត់ទាំង១០៥ និងស្មៀនដែរនោះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា “ល្បែងស៊ីសងគ្រប់ប្រភេទ គឺមិនអនុញ្ញាតឱ្យមានជាដាច់ខាតនៅក្នុងផ្សារនានាក្នុងរាជធានីភ្នំពេញ កុំថាឡើយ ល្បែងឡូតូដែលស្របច្បាប់ក៏មិនឱ្យមានដែរ។ បើរកឃើញថា នៅក្នុងផ្សារណាមួយមានល្បែងស៊ីសងនោះ ប្រធានផ្សារនឹងមានបញ្ហាមិនខានឡើយ៕
សម្តេចតេជោ ហ៊ុន សែន
សម្តេចក្រឡាហោម ស ខេង
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ
លោក កៀង ល័ក្ស អភិបាល នៃគណ:អភិបាលខណ្ឌចំការមន
លោក យិន សាន អធិការនគរបាលខណ្ឌចំការមន
ផ្ទះបើកលេងល្បែងស៊ីសង នៅផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន