
នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រកាសតែងតាំង ចូលកាន់មុខតំណែងជាផ្លូវការលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង
ថ្ងៃចេញផ្សាយៈ March 13, 2023
(ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែងជាផ្លូវការលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។