
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល
(ខេត្តកណ្ដាល)៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោក ជា ប៊ុនធឿន ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ រួមជាមួយលោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ នាយករដ្ឋបាលសាលាស្រុកកៀនស្វាយ ប្រធានគ.ក.ស.កស្រុកកៀនស្វាយ និងមេបញ្ជាការការកងកម្លាំងទាំងបីស្រុកកៀនស្វាយ មេឃុំ ស្មៀនឃុំ គ្រប់ឃុំ បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល។
តំណាងឱ្យអង្គសន្និបាត ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានធ្វើការសន្និដ្ឋាន និងវាយតម្លៃខ្ពស់ ចំពោះសន្តិភាព និងរាល់សមិទ្ធផលដែលយើងសម្រេចបាន និងកំពុងមានដូចសព្វថ្ងៃនេះ គឺក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវមោទកភាពជូនជាតិ និងកំពុងតែដើរលើផ្លូវត្រូវនៃមាគ៌ាប្រជាធិបតេយ្យ សេរីពហុបក្ស។
ដូច្នេះ យើងត្រូវតែប្តេជ្ញាថែរក្សារាល់សមិទ្ធិផលរបស់ជាតិឱ្យបានគង់វង្ស ,ប្តេជា្ញកសាងប្រទេសជាតិឱ្យរីកចម្រើន ក្លាយជាប្រទេសជឿនលឿនមួយក្នុងតំបន់ ជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ និងពុះពាររក្សាសន្តិភាពទោះបីត្រូវបង់ដោយតម្លៃណាក៏ដោយ។