
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Park Chongho នាយកប្រតិបត្តិនៃអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO)
ថ្ងៃចេញផ្សាយៈ March 14, 2023
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Park Chongho នាយកប្រតិបត្តិនៃអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO) នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងបន្តគាំទ្រចំពោះគម្រោងថ្មីមួយទៀតរបស់អង្គការ AFoCO ដែលផ្តោតទៅលើ Forest Garden ក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះដែរ ឯកឧត្តម បានណែនាំឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការគម្រោងនេះ ពាក់ព័ន្ធនឹងការដាំព្រៃឡើងវិញ និងការស្តុកកាបូនជាប្រការចាំបាច់ ព្រមទាំងការគ្រប់គ្រងបង្ការបញ្ហាភ្លើងឆេះព្រៃជាដើម ដើម្បីថែរក្សាព្រៃឱ្យបានល្អ ឱ្យមាននិរន្តរភាព៕