
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចូលរួមពិធីសែនក្រុងពាលីរៀបចំសង្ក្រាន្តឆ្នាំថ្មី២០២៣ ក្រោមអធិបតីភាពលោកជំទាវ ជា ផល្គុន ជា សុមេធី
ថ្ងៃចេញផ្សាយៈ March 15, 2023
(ខេត្តព្រៃវែង)៖ ស្ថិតនៅសួនសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៉ីម (ស្ដូក) ក្រុងព្រៃវែង ខេត្តព្រៃវែង នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិនា ឆ្នាំ២០២៣នេះ លោកជំទាវ ជា ផល្គុន ជា សុ មេធី ឧត្តមភរិយារបស់ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានរៀបចំធ្វើពិធីសែនក្រុងពាលី ដេីម្បីសុំសេចក្ដីសុខ សុវត្ថិភាព ដល់ប្រជាជនទាំងអស់ នាឱកាសការប្រារព្ធពិធីសង្ក្រាន្តទទួលឆ្នាំថោះថ្មី ខេត្តព្រៃវែង ដែលនឹងឈានចូលមកដល់ថ្ងៃសុក្រ ទី៩រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។
ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រួមនឹងកងកម្លាំងនគរបាល ក៏បានចូលរួមការពាររៀបចំសណ្តាប់ធ្នាប់ជូនមន្ត្រីរដ្ឋបាលខេត្ត នឹងបងប្អូនប្រជាពលរដ្ឋនៅទីនោះផងដែរ៕