(ខេត្តកណ្តាល)៖ជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនហេតុការណ៍នេះបានកើតឡើងថ្ងៃអង្គារ ០២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២១ និង ២០នាទី ចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិ ជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។ ជនសង្ស័យ០២នាក់៖ ១/ឈ្មោះ មឿន ចន ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិ សំរោង ឃុំ ទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល(ឃាត់ខ្លួន)។ ២/ឈ្មោះ ឈុំ វណ្ណា ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ មានទីលំនៅ ភូមិសំរោង ឃុំទឹកឃ្លាំង ស្រុក ល្វាឯម ខេត្តកណ្តាល(ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖ ១/.ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់តូច។ […]
(ភ្នំពេញ)៖នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យការកែលម្អសួនច្បារជុំវិញវិមាន ឈ្នះ ឈ្នះ ការងារសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថាន និងការបាញ់លាងសម្អាតថ្នល់តាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ ដើម្បីដាក់ឱ្យបើកដំណើរការសាកល្បងនូវសួនទឹកកម្សាន្ត ហ្គាដិន សុីធី វ៉តធើ ផាក ( GARDEN CITY WATER PARK ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅមហាវិថី ឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕
(ខេត្តបាត់ដំបង)៖នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៥,៤៥ នាទី នៅចំណុចក្រុមទី០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញប្រឆាំងគ្រឿងញៀនសហការជាមួយកំលាំងក្រុមអន្តរាគមន៍ នៃ អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ព្រមទាំង ប៉ុស្តិ័នគរបាលរដ្ឋបាលវត្តគរ បានធ្វើការបង្ក្រាប ១ករណី ក្នុងបទល្មើសជាក់ស្តែង ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី អុីសា ហៅ ពាង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្នាក់នៅបណ្តោះអាសន្ន ក្រុមទី០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១៥ថង់ (ធំ១១ថង់ តូច០៤ថង់) ទម្ងន់ ១០៣៤.២០ក្រាម ទាំងសំបក, ថ្នាំកេតាមីនចំនួន ០១កូនថង់, សារធាតុរាវចំនួន០៣កូនដបសង្ស័យមានសារធាតុញៀន,កូនជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១,ទូរសព្ឌ័ដៃចំនួន០១គ្រឿង,កូនកាបូបសំរាប់ដាក់លុយពណ៏ទឹកប៊ិចចំនួន០១,ប្រាក់រៀលចំនួន៣០ម៉ឺនរៀល,ម៉ូូតូ០១គ្រឿង ម៉ាកអុិចសេចទ័រ ពណ៌សលាយខ្មៅ គ្មានស្លាក់លេខ លេខតួ និងលេខម៉ាស៊ីន៥៨៨៨១១។