ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថ ចុះបង្ក្រាបករណី លួច និងទទួលផលចោរកម្ម ឃាត់ជនសង្ស័យប្រុសស្រី ០៣នាក់ និងដកហូតម៉ូតូ១៦គ្រឿង

(ខេត្តកំពង់ស្ពឺ)៖ តាមសេចក្តីរាយការណ៍ឲ្យដឹងថានៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខរោងចក្រផាកហែនប៌ែក ស្ថិតនៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានមូលដ្ឋាន ស្រុកសំរោងទង និងមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សួន ធា ភេទស្រី អាយុ ៣៤ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធ ករណីលួចម៉ូតូ០១គ្រឿងម៉ាកសេ ១២៥ សេរី២០១៨ ពណ៏ខ្មៅ ស្លាកលេខកំពង់ស្ពឺ1K-4694។
ក្រោយមកដោយមានការអនុញ្ញាតពីលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញា អមសាលាខេត្តកំពង់ស្ពឺ បានបន្តនីតិវិធី ដោយមានការចូលរួមពីអាជ្ញាធរភូមិ-ឃុំ និងប៉ូលីសរដ្ឋបាលឃុំ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់បន្ថែមទៀតមានឈ្មោះ កែវ សុីថា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរទិញលក់ម៉ូតូ រស់នៅភូមិមហាទំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះ សុិនរីន្ទ ដេត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរទិញលក់ម៉ូតូ រស់នៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធទទួលផលចោរកម្ម រួមម៉ូតូចំនួន១៦គ្រឿង មានការសង្ស័យ ពីករណីលួច។
ជនសង្ស័យចំនួន០៣នាក់ និងម៉ូតូចំនួន១៦គ្រឿង បញ្ជូនមកកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *