ព័ត៌មានជាតិ

កម្លាំងនគរបាលប៉ុស្តិ៍ព្រែកហូរបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៣នាក់ និងដកហូតវត្ថុតាងមួយចំនួន

(ខេត្តកណ្តាល)៖ យ៉ាងហោចណាស់ជនសង្ស័យប្រុសស្រី ០៣នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧:២០នាទី នៅចំណុច រោងទុកចោល ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៣នាក់៖
១-ឈ្មោះ សោម លីនដា ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិមហារាជ ឃុំបឹងកាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវសព្វថ្ងៃស្នាក់នៅបន្ទប់ជួលភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរចុងភៅ។
២-ឈ្មោះ សោម ដារ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុខរបរជាងម៉ាស៉ីន។
៣-ឈ្មោះ លី ប្រុសហ៊ីម ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មុខរបរនេសាទត្រី។
វត្ថុតាងចាប់យករួមមាន៖
១-ម៉ូតូ០១គ្រឿងម៉ាកគ្រិះអង្គរពណ៏ក្រហមផ្លាកលេខភ្នំពេញ១A២១៧២
២-ទូរស័ព្ទ ០១គ្រឿងម៉ាក OPPO ពណ៏ទឹកមាស
៣-កាបូបក្រវ៉ាត់ចង្កេះពណ៏ខ្មៅលាយក្រហម០១
៤-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១០កញ្ចប់ធំ៣កញ្ចប់ និងតូច៧កញ្ចប់
៥-ដែកកេះ០១និងឧបករណ៍សម្រាប់ប្រើប្រាស់ចំនួន០១។
តាមសមត្ថកិច្ចនគរបាលមួលដ្ឋានឲ្យដឹងថាមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋាលព្រែកហូរបានចេញល្បាតដល់ចំណុចកើតហេតុក៌ប្រទះឃើញជនសង្ស័យចំនួន០៣នាក់ខាងលើមានការសង្ស័យក៍ឃាត់សួរនាំនិងធ្វើការឆែកឆេរនៅក្នុងកាបូបក្រវ៉ាត់ចង្កេះពណ៏ខ្មៅលាយក្រហមរបស់ឈ្មោះ សោម-លីនដា រកឃើញថ្នាំញៀនចំនួន១០កញ្ចប់(ធំ០៣និងតូច០៧)រួចលោកនាយប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការនិងនាំខ្លួនជនសង្ស័យរួមនិងវត្ថុតាងយកមកប៉ុស្តិ៍ធ្វើការសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យឈ្មោះសោម លីនដា បានសារភាពថាថ្នាំញៀនចំនួន១០កញ្ចប់នេះខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់អត្តសញ្ញណក្នុងតម្លៃមួយលានរៀល(១០០០០០រៀល)។
ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *