ព័ត៌មានជាតិ

លោក សុខ ពេញវុធ បន្តដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះអនុវត្ត វិធានការ រដ្ឋបាលបណ្តោះអាសន្ន

(ភ្នំពេញ)៖ នៅយប់ថ្ងៃអង្គារ ៩ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះអនុវត្ត វិធានការ រដ្ឋបាលបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានដាក់គោលដៅត្រួតពិនិត្យ នៅបណ្តោយ មហាវិថីព្រះនរោត្តម ដើម្បីត្រួតពិនិត្យ យានជំនិះគ្រប់ប្រភេទ និង ត្រួតពិនិត្យ លិខិតអនុញ្ញាត។
ទន្ទឹមគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌក៏បានរៀបចំក្រុមល្បាតចំនួន០១ក្រុមទៀតដែលដឹកនាំដោយលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ ល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ក្នុងចន្លោះ ២ម៉ោងម្តង រហូតដល់ម៉ោង ០៥:០០នាទីទៀបភ្លឺ និងគណ:បញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង១១ ក៏បានម្ចាស់ការរៀងៗខ្លួន ដោយបន្តចុះល្បាតនិងណែនាំដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន អនុវត្តតាមការជូនដំណឹងរបស់អាជ្ញាធរ អោយបានម៉ឺងម៉ាត់បំផុត។
ជាលទ្ធផល : ត្រួតពិនិត្យ រថយន្តចំនួន ១០គ្រឿង ម៉ូតូចំនួន១៤០គ្រឿង មានឯកសារបញ្ជាក់ត្រឹមត្រូវ និងបានអនុញ្ញាតអោយពួកគាត់ធ្វើដំណើរបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *