ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ នាំយកទេយ្យទានប្រគេនដល់ព្រះអនុគណ គណ:មហានិកាយទាំង១១ ក្រុង ស្រុក ខេត្តកណ្តាល

(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល រួមទាំង ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានដឹកនាំមន្រ្តីរាជការរដ្ឋបាលខេត្ត មន្ទីរអង្គភាពជំនាញជុំវិញខេត្ត នាំយកទេយ្យទានប្រគេន ដល់ព្រះអនុគណ គណៈមហានិកាយទាំង១១ ក្រុង ស្រុក ដើម្បីជួយសម្រួលក្នុងការទ្រទ្រង់ចង្ហាន់ដល់ព្រះសង្ឃដែលកំពុងជួបការខ្វះខាត នៅតាមទីវត្តអារាមមួយចំនួន អំឡុងពេលដែល ខេត្តកណ្តាល ទទួលរងផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។
ទេយ្យទាន ដែលបានប្រគេនដល់ព្រះអនុគណ ទាំង១១ ក្រុង ស្រុក នាពេលនេះ គឺ អង្ករ៣តោន ត្រីងៀត ៥គ.ក ត្រីខកំប៉ុង ១០យួរ ទឹកសុទ្ធ៥កេស ភេសជ្ជៈប៉ូវកម្លាំង ៥កេស និងបច្ច័យ ៤០ម៉ឺនរៀល។

Leave a Reply

Your email address will not be published. Required fields are marked *