ព័ត៌មានជាតិ

ប៉ុស្តិ៍ភូមិធំល្បាតជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយឃាត់ខ្លួនម្នាក់និងបានដកហូតវត្ថុតាងមួយចំនួន

(ខេត្តកណ្តាល)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនរីឯបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន ហេតុការណ៍នេះបានកើតឡើងថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០:៣០នាទី នៅក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យមានគ្នា ០២នាក់៖
១/ ឈ្មោះ សុខ ណារ័ត្ន ហៅក្រុក ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។
២/ ឈ្មោះ សុទ្ធ អំណត់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមានទីលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
១/-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ០៤ កញ្ចប់តូច។
២/-សម្ភារវេចខ្ចប់មួយចំនួន។
តាមសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ សហការជាមួយកំលាំងផ្នែកប្រឆាំងបទល្មេីសគ្រឿងញៀនស្រុកកៀនស្វាយបានធ្វើការល្បាតនៅក្នុងភូមិសាស្រ្ដ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល លុះដល់ម៉ោង១០:៣០នាទី ល្បាតមកដល់ចំណុចចំការស្វាយមួយកន្លែងជាប់មាត់ទន្លេមេគង្គស្ថិតនៅភូមិកោះប្រាក់ ឃុំភូមិធំ ក៏ឃើញជនសង្ស័យឈ្មោះ សុខ ណារ័ត្ន ហៅក្រុក ភេទប្រុស ដើរតាមបណ្ដោយមាត់ច្រាំងទន្លេមេគង្គ ដោយមានការសង្ស័យកម្លាំងសមត្តកិច្ចក៏បានហៅជនសង្ស័យឈ្មោះ សុខ ណារ័ត្ន ហៅក្រុក ភេទប្រុស ឈប់ដើម្បីសួរនាំនិងឆែកឆេរលើខ្លួនជនសង្ស័យក៏រកឃើញថ្នាំញៀន(ម៉ាទឹកកក)ចំនួន០៤កញ្ចប់តូចនៅលើស្មៅដែលឈ្មោះ សុខ ណារ័ត្ន ហៅក្រុក ភេទប្រុស បានទំលាក់ចោល ភ្លាមនោះកម្លាំងសមត្តកិច្ចក៏ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនពិតប្រាកដមែន ដែលឈ្មោះ សុទ្ធ អំណត់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ មានទីលំនៅភូមិកប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាម្ចាស់ថ្នាំញៀនបានប្រគល់អោយខ្ញុំបាទយកទៅលក់អោយអ្នកផ្សេងដើម្បីប្រើប្រាស់បន្ត។
ក្រោយសួរនាំរួចកំលាំងសមត្ថកិច្ចក៌បញ្ចូនជនសង្ស័យរួមទាំងវត្ថុតាងទៅកាន់អធិការនគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *