ព័ត៌មានជាតិ

ធ្លាប់ធ្វើសកម្មភាពឆក់៧លើក ! ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ និងដកហូតវត្ថុតាង

(ខេត្តកណ្តាល)៖ យ៉ាងហោចណាស់ជនសង្ស័យ០២នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីឆក់កាបូប ឯបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន ហេតុការណ៍នេះបានកើតឡើងថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៧ និង ២០នាទី នៅផ្លូវបេតុង ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ កាន់ សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចំណែកជនសង្ស័យមានគ្នា ០៣នាក់ប្រុស៖
១-ឈ្មោះ ប៊ូ សម្បត្តិ ភេទប្រុស កើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
២-ឈ្មោះ តេង សុភ័ក្រ ភេទប្រុស កើតឆ្នាំ២០០៥ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិដំណាក់៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
៣-ឈ្មោះ ឡុង ពន្លឺ ភេទប្រុសអាយុប្រហែល២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅក្រោយវត្តជម្ពូរវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(គេចខ្លួន)។
វត្ថុតាងបាត់បង់៖កាបូបស្ពាយពណ៌ខ្មៅចំនួន០១ ក្នុងនោះមាន៖
-ទូរស័ព្ទដៃចំនួន ០២គ្រឿង​ (ម៉ាក iPhone 6 Plus ពណ៌ទឹកមាសចំនួន០១គ្រឿង និងម៉ាក iPhone XS Max ពណ៌ទឹកមាសចំនួន០១គ្រឿង)។
-ប្រាក់រៀលចំនួនបួនសែនរៀល(400000៛)។
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ឈ្មោះ នួន ភិរុណ(សេរីចាស់)ចំនួន០១សន្លឹក។
វត្ថុតាងចាប់យក៖
១/ កាបូបស្ពាយពណ៌ខ្មៅចំនួន០១ក្នុងមាន៖
-ទូរស័ព្ទដៃចំនួន០២គ្រឿង​ (ម៉ាក iPhone 6 Plus ពណ៌ទឹកមាសចំនួន០១គ្រឿង និងម៉ាក iPhone XS Max ពណ៌ទឹកមាសចំនួន០១គ្រឿង)។
-ប្រាក់រៀលចំនួនបួនសែនរៀល (400000៛)។
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ឈ្មោះនួន ភិរុណ (សេរីចាស់) ចំនួន០១សន្លឹក។ (ជារបស់ជនរងគ្រោះយកបានមកវិញ)
២/ ម៉ូតូ០១គ្រឿងម៉ាកសង់C125 ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន5868937 ពាក់ផ្លាក់លេខភ្នំពេញ 1IN-0044 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។
តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការងាររោងចក្រនៅក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ឆ្ពោះទៅផ្ទះវិញ។ ពេលជិះទៅដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន ០៣នាក់ ជិះម៉ូតូចំនួន ០២គ្រឿង ក្នុងនោះមានម៉ាកសង់ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ជិះគ្នា ០២នាក់ និងម៉ាកស៊ុយហ្សូគីនីចពណ៌សលាយលឿងផលិត២០២០ជិះ ម្នាក់ឯង។ ហើយម៉ូតូម៉ាកសង់បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះបានសម្រេចហើយ ក៏នាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងត្បូង ដោយម៉ូតូម៉ាកនីចជិះបិទគូទពីក្រោយ។ ទើបជនរងគ្រោះបានស្រែកឮៗថាចោរៗ ឆក់កាបូប និងបានជិះម៉ូតូដេញតាមពីក្រោយចោររហូតក៏បានជួបសមត្ថកិច្ចប៉ុស្ដិ៍បឹងធំកំពុងល្បាតតាមផ្លូវ ហើយបានជួយដេញស្ទាក់ លុះដល់ចំណុចផ្លូវរថភ្លើងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ទើបសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូម៉ាកសង់ ចំណែកម៉ូតូម៉ាកនីចបានជិះគេចខ្លួនបាត់ទៅ។
ក្រោយពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍បឹងធំឃាត់ខ្លួនជនសង្ស័យបានហើយ ក៏សួរនាំនិងបានជូនដំណឹងមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីប្រគល់ជនសង្ស័យរួមជាមួយវត្ថុតាងដូចខាងលើ។ ជនសង្ស័យឈ្មោះ ប៊ូ សម្បត្តិ បានឆ្លើយសារភាពថា ខ្លននិងឈ្មោះ តេង សុភ័ក្រ និងឈ្មោះ ឡុង ពន្លឺ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះពិតមែន ហើយខ្លួននិងបក្ខពួកខាងលើបានធ្លាប់ធ្វើសកម្មភាពឆក់កាបូបនិងទូរស័ព្ទនៅតាមបណ្ដោយផ្លូវជាតិលេខ៤ បានចំនួន០៧លើកមកហើយ។ជនសង្ស័យទាំង០២នាក់ខាងលើគ្មានសារធាតុញៀននៅក្នុងទឹកនោមទេ។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *