ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ សូមថ្លែងអំណរគុណ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួយអំណោយយ៉ាងច្រើន

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមឯកឧត្តម សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអរន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលស្រុកស្អាង ដែលបានឧបត្ថម្ភនូវអំណោយ ជាច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ក្នុងនោះ៖
រដ្ឋបាលខេត្តកណ្តាល ទទួលបាននូវ៖
១-រថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង
២-សម្លៀកបំពាក់ការពារ (PPE) ចំនួន ១,២០០ឈុត
៣-ម៉ាស់ប្រភេទល្អ N95 ចំនួន ៤០,០០០(សែសិបពាន់) ម៉ាស់
៤-Face Shield ចំនួន ៣០០
៥-វ៉ែនតាការពារ ចំនួន ១០០
៦-ម៉ាស់ធម្មតា ចំនួន ១០០,០០០(មួយរយពាន់) ម៉ាស
៧-ស្រោមដៃសុខាភិបាល ចំនួន ៣០០
រដ្ឋបាលស្រុកស្អាងទទួលបាននូវ៖
១-រថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង
២-អគារសិក្សាចំនួន ០២ខ្នង ស្មើនឹង ១២បន្ទប់ បំពាក់តុ កៅអី សិស្ស បន្ទប់ទឹក នៅសាលាបឋមសិក្សាឬស្សីជ្រោយ ឃុំស្វាយប្រទាល និងសាលាបឋមសិក្សាជ្រោយឬស្សី ឃុំប្រាសាទ
៣-សម្លៀកបំពាក់ការពារ (PPE) ចំនួន ១,០០០ឈុត
៤-ម៉ាស់ប្រភេទល្អ N95 ចំនួន ២០,០០០(ម្ភៃពាន់) ម៉ាស់
៥-Face Shield ចំនួន ២០០
៦-វ៉ែនតាការពារ ចំនួន ៥០
៧-ម៉ាស់ធម្មតា ចំនួន ៨០,០០០(ប៉ែតសិបពាន់) ម៉ាស
៨-ស្រោមដៃសុខាភិបាល ចំនួន ២០០
ដូចសព្វមួយដងដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី តែងតែបានយកចិត្តទុកដាក់ខ្ពស់ នៅគ្រប់កាលៈទេសៈក្នុងការឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងធនធានផ្ទាល់ខ្លួន ដល់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកស្អាង។ កាយវិការដ៏ប្រពៃជាទីគោរពដ៏ខ្ពង់ខ្ពស់នេះ បានបង្ហាញអំពីសមានចិត្តដ៏មហាសប្បុរស ក្នុងការជួយគាំទ្រ ដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ដើម្បីចូលរួម និងពង្រឹងការអនុវត្តនូវរាល់បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័ននានា លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយស្មារតីម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ កាយវិការដ៏មហាសប្បុរសនេះ នឹងត្រូវបានរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ចងចាំទុកនៅក្នុងដួងចិត្តជារៀងរហូត។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានផ្តល់ជូនរដ្ឋបាលខេត្តកណ្តាល និងរដ្ឋបាលស្រុកស្អាង រដ្ឋបាលឃុំទាំង១២ ក្នុងស្រុកស្អាង មន្ទីរពេទ្យបង្អែកស្រុកស្អាង មណ្ឌលសុខភាពចំនួន១៣មណ្ឌល នូវអាវពេទ្យ (PPE)ចំនួន ១,៥៥០ឈុត,ម៉ាស់ចំនួន ១៩០,០០០(មួយរយកៅសិបពាន់) ម៉ាស់, ជែលលាងដៃ២៤០ដប, ទឹកថ្នាំសម្លាប់មេរោគចំនុះ ២៥លីត្រ ចំនួន១០០ធុង និងថវិកាចំនួន ២០,០០០,០០០រៀល (ម្ភៃលានរៀល) ផងដែរ។
ជាថ្មីម្តងទៀត តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ និងសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធក្នុងលោក តាមបីបាច់ថែរក្សា អភិបាលប្រោះព្រំ និងប្រសិទ្ធិពរជ័យសិរីមង្គលបវរមហាប្រសើរឧត្តង្គឧត្តមជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *