ព័ត៌មានជាតិ

នគរបាលឃាត់​ខ្លួន​ជនសង្ស័យម្នាក់ពាក់ព័ន្ធ​នាំនារីក្មេងៗ​អោយរួមភេទជាមួយភ្ញៀវនៅ​តាម​ផ្ទះសំណាក់និង​សណ្ឋាគារ

(ភ្នំពេញ)៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ១៥ម៉ោង០០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានចុះអនុវត្តចំណារអនុញ្ញាតឲ្យបង្ក្រាបជាក់ស្តែងលេខ ០១០ អ.យ.វ ចុះថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២០ របស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានធ្វេីការឃាត់ខ្លួនជនសង្ស័យ០១នាក់ និងជនរងគ្រោះចំនួន ០៦នាក់ស្រី(អនីតិជន០២នាក់)ករណីប្រព្រឹត្តអំពើសញ្ចារកម្ម(នាំនារីក្មេងៗឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ)នៅចំណុច០២គោលដៅផ្សេងគ្នា៖
១. នៅចំណុចភោជនីយដ្ឋានម្លប់ស្បូវមានលាភ ផ្លូវលេខ១០០៣ កែងផ្លូវលេខ១៩៥៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ កេត រតនៈ ហៅ អាហ្សា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ និងជនរងគ្រោះចំនួន០២នាក់ស្រី(នីតិជន)។
២. នៅចំណុចផ្ទះសំណាក់ ស្វីតប៊ូទិកម៉ូតែល (Sweet Boutique Motel) ផ្លូវលេខ១០០៣ កែងផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនរងគ្រោះចំនួន០៤នាក់ ស្រី(អនីតិជន០២នាក់)។យកមកកាន់ការិយាល័យដើម្បីធ្វើការសាកសួរនិងស្រាវជ្រាវ។

បច្ចុប្បន្នការិយាល័យប្រឆាំងការជួញដូរផ្លូវភេទកសាងសំណុំរឿងនិងបញ្ជូជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំណែកជនរងគ្រោះចំនួន០៦នាក់ (អនីតិជន០២នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

 

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *