ឆ្លងចរន្តអគ្គិសនីបណ្តាលអោយឆាបឆេះដែកស័ង្កសីនិងបំផ្លាញរថយន្តម៉ាកតូយ៉ូអស់មួយគ្រឿង

(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាមានករណីគ្រោះអគ្គីភ័យមួយបានកើតឡើងនៅវេលាម៉ោង​ ១:៣០នាទីយប់រំលងអធ្រាត​ឈានចូលថ្ងៃសៅរ៍ ទី១៦​ ខែតុលា​ ឆ្នាំ២០២១ ស្ថិតនៅចំណុចឃ្លាំងស័ង្គសី តាមបណ្តោយផ្លូវលេខ ២១៧ ភូមិខ្វា​ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​។
តាមលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការ​ឆ្លងចរន្តអគ្គិសនី​។
ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះដែកស័ង្កសី​ ខូចខាតសម្ភារៈ​រថយន្ត​ម៉ាកតូយ៉ូតា​ ១២កៅអី​ ចំនួន​ ១​គ្រឿង​ នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ២គ្រឿង ប្រើប្រាស់ទឹកអស់​ ២ឡាន ស្មើរនឹង ១២ម៉ែត្រគូប​ ​ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១និង៥០នាទីយប់រំលងអាធ្រាត​​នាថ្ងៃដដែរ៕