កម្លាំងនគរបាលស្រុកកោះធំ បង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងដកហូតវត្ថុតាងមួយចំនួន

(ខេត្តកណ្តាល)៖ បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម៉ាទឹកកក ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នាវេលាម៉ោង០៨.៤០នាទី ចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ លឹម ឡា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
មុខរបរ មិនពិតប្រាកដ ធ្វើតេស្តរហ័សរក (COVID.19) លទ្ធផលអវិជ្ជមាន(-)ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមលទ្ធផលវិជ្ជមាន(+)។
វត្ថុតាងចាប់យកមាន៖
១/ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក(ice)ចំនួន០៣កញ្ចប់តូច។
២/ទូរសព្ទ័ដៃម៉ាកOPPOពណ៍ខៀវចាស់ចំនួន០១គ្រឿង។
៣/ម៉ូតូម៉ាក PULSAR ពណ៌ខៀវ មានស្លាកលេខភ្នំពេញ 1FI.4855 ។ ក្រៅពីនេះគឺសមត្ថកិច្ចមិនបានចាប់យកវត្ថុតាងអ្វីផ្សេងទៀតទេ។
តាមសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថាកាលពីថ្ងៃទី១៥ ខែតុលាឆ្នាំ២០២១ វេលាម៉ោង០៨.៤០នាទី មានប្រជាពលរដ្ឋបានផ្តល់ព័ត៌មានមកលោកអធិការនៃអធិការដ្ឋាននគរបាលស្រុកកោះធំ ថាមានមុខសញ្ញាកំពុងធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ក្រោយពេលទទួលបានព័ត៌មានរួចលោកអធិការបានដឹកនាំកម្លាំងអន្តរាគមន៍ចុះទៅបង្រ្កាប ឃាត់ខ្លួនបានមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មបានម្នាក់ឈ្មោះ លឹម ឡា នឹងដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក (ice) ចំនួន០៣កញ្ចប់តូចនៅក្នុងហោប៉ៅខោរបស់ជនសង្ស័យដែលបានយកមកទុកលក់នឹងចែកចាយបន្ត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកនេះគឺរូបគេបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់ឈ្មោះ ហៃ ប៉ុក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយបានទិញថ្នាំញៀនចំនួន ០៣កញ្ចប់តូច ក្នុងតំម្លៃ ៦០០០០ មុឺនរៀល(ប្រាំមួយមុឺនរៀល)ដើម្បីយកមកទុកលក់នឹងចែកចាយបន្ត។
បច្ចប្បន្នជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចកសាងសំណុំ