អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដាក់កម្លាំងចុះល្បាត បាញ់ទឹកលាងសំអាតផ្លូវ និងប្រមូលសំរាម

(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចាត់លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះអនុវត្តការងារដូចខាងក្រោម៖
១-ចុះរៀបចំសណ្តាប់ធ្នាប់មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស តីរវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ៩០ ៩២ ៩៦ ៤៧ ១៥ ១០៦ ១០៨ ៩០០ ៩៣ ៧០ ៧២ ៥ ៤៧ ៧៤ ៧៦ ៨០ ៨៦ ផ្លូវជាតិលេខ៥ ផ្លូវបេតុងទី១ ២ ៣ ១៧២ ១៧៤ ១៤៤ ១៤៨ ១៣៦ ១៣៥។
លទ្ធផល៖
– ចាប់យកម៉ូតូកង់បីឥណ្ឌាយកមករក្សាទុកនៅសាលាខណ្ឌដូនពេញចំនួន ០១គ្រឿង
– ផ្សព្វផ្សាយហាមមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។
២-ដាក់កម្លាំងល្បាត និងពួនស្ទាក់តាមគោលដៅឃាត់រថយន្តធុនធំចូលរាធានីភ្នំពេញខុសម៉ោងកំណត់ និងតាមតម្រាយផ្លូវដែលបានហាមឃាត់បានចំនួន០១គ្រឿង។
៣-ដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានខណ្ឌ និងប្រជាការពារខណ្ឌ ដាក់កម្លាំងចុះល្បាត និងដាក់គោលដៅស្ទាក់ចាប់ឃាត់ទុករថយន្ត ម៉ូតូ កែបំពង់សំឡេងខុសលក្ខណៈបច្ចេកទេស ដែលបណ្តាលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើតាមតម្រាយផ្លូវដែលបានឆ្លងកាត់។
៤-បានដាក់កម្លាំងចូលរួមអនុវត្តច្បាប់ចរាចរណ៍ជើងគោកនៅគោលដៅវិមានឯករាជ្យ។
៥-បន្តដាក់កម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវលេខ៥ ចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្ដាលទី១ ប្រជាពលរដ្ឋ និងជាជីវករលក់ដូរ ចូលរួមសហការបានល្អ និងគោរពតាមការណែនាំរបស់អជ្ញាធរ៕