លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំមន្ត្រីក្រោមឱវាទគោរពវិញ្ញាណក្ខន្ធមហាឧបាសកពុធ្ធសាសនូបត្ថម្ភក៌ ខៀវ លន់

(ខេត្តកណ្តាល)៖ នៅរសៀល​ថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន​សុចិត្ត និង លោកស្រី ដឹកនាំ លោកស្នងការរង លោកអធិការនគរបាលទាំង១១ក្រុង/ស្រុក លោកមេបញ្ជាការ​វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ អញ្ជើញ​ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខៀវ លន់ ត្រូវជាបិតាបង្កើតលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត​ក្រចេះ ដែលបានទទួល​មរណភាព​កាលពីថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ​២០២១ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ​។ ពិធីបុណ្យនេះដែរ​ប្រារព្ធធ្វើនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិដំណាក់ចារ ឃុំអញ្ចឹម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕