ទិញគ្រឿងញៀនពីវាលខ្សាច់ចាក់អង្រែលើយកទៅរម្លែកលក់បន្ត ត្រូវសមត្ថកិច្ចស្រុកកៀនស្វាយបង្ក្រាបនិងឃាត់ខ្លួនបាន០២នាក់

(ខេត្តកណ្តាល)៖ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីចែកចាយដោយខុសច្បាប់នូវសារធាតុញៀនម៉ាទឹកកក ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ១២:៤០នាទី នៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យចំនួន០២នាក់ប្រុសឃាត់ខ្លួន៖
១/ ឈ្មោះ សុឺ ធី(ហៅថា)ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកដូង ឃុំ កំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
(មានសារធាតុញៀន)(អវិជ្ជមានកូវីដ)។
២/ ឈ្មោះ យ៉ន ធឿន (ហៅម៉ោង)ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក ទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
(មានសារធាតុញៀន)(អវិជ្ជមានកូវីដ)។
វត្តុតាងចាប់យករួមមាន៖
១/ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១១កញ្ចប់តូច ទំងន់៣,០៩ក្រាម
២/ទូរស័ព្ទ ០១គ្រឿងម៉ាក Nokia។
តាមសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថានៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១១:30នាទី កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បានចុះល្បាតតាមភូមិសាស្រ្ត ឃុំកំពង់ស្វាយ លុះដល់ម៉ោង ១២:៤០នាទី ល្បាតមកដល់ចំណុចកើតហេតុឃើញមុខសញ្ញាសង្ស័យ០២នាក់ប្រុស៖
១/ ឈ្មោះ សុឺ ធី(ថា) ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត។
២/ ឈ្មោះ យ៉ន ធឿន (ម៉ោង) ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពង់ឈរនៅលើផ្លូវលំ ចូលដីតាបារាំង ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានឈប់សួរនាំនិងធ្វើការឆែកឆេរទៅលេីខ្លួនជនសង្ស័យទាំង០២នាក់ រកឃើញថ្នាំញៀន (ម៉ាទឹកកក) ចំនួន ១០កញ្ចប់តូច នៅនឹងខ្លួនឈ្មោះ សុឺ ធី (ថា) ភេទ ប្រុស នឹងរកឃើញ០១កញ្ចប់តូច ទៀតនៅឈ្មោះ យ៉ន ធឿន (ម៉ោង) ភេទប្រុស កាន់ជាប់ដៃ បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង០២នាក់ យកមកផ្នែកប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ សុឺ ធី (ថា) ភេទប្រុស បានសារភាពថា ថ្នាំញៀនចំនួន១០កញ្ចប់តូចនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដែលបានទិញពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ នៅវាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តំលៃ ១០០០០០រៀល(ដប់មុឺនរៀល)យកមករំលែកជាកញ្ចប់តូចៗ ទុកលក់បន្ត។ ចំណែក ឈ្មោះ យ៉ន ធឿន (ម៉ោង) ភេទប្រុស បានសារភាពថា ថ្នាំញៀន០១កញ្ចប់តូច ដែលខ្លួនកាន់នៅនឹងដៃជារបស់ខ្លួន ដែរទើបទិញពីឈ្មោះ សុឺ ធី(ថា) ភេទប្រុស តំលៃ៣០០០០រៀល(បីមុឺនរៀល)ដើម្បីមកប្រើប្រាស់។
បន្ទាប់ពីរសួរនាំរួចកម្លាំងសមត្តកិច្ចក៌បានបញ្ជួនជនសង្ស័យទាំង០២នាក់ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕