ប្រជាពលរដ្ឋស្នើសុំលោក ជា ពិសី អភិបាលខណ្ឌទួលគោកជួយពិនិត្យមើលសំណង់បំពានចិញ្ចើមផ្លូវសាធារណ:ផង

(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាសំណង់រឹងមួយកន្លែងកំពុងសាងសង់ជិតរួចរាល់ហើយនៅលើផ្លូវសាធារណ:ដែលមានទីតាំងផ្លូវលេខ២៦៥ កែងនិងផ្លូវលេខ១៥០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌទួលគោកគឹតែងតែផ្សព្វផ្សាយអប់រំអំពីសណ្តាប់ធ្នាប់សាធារណៈ ក្នុងការយកចំណីផ្លូវធ្វើកន្លែងលក់ដូរបង្កឲ្យមានការការកកស្ទះចរាចរណ៍និងបាត់បង់សោភ័ណភាពទីក្រុង។

តាមសេចក្តីរាយការណ៍បានបន្តទៀតថា មុនជំងឺកូវីដ.១៩កើតឡើង គឹទីតាំងខាងលើជាហាងគុយទាវ កាហ្វេ ដែលមានភាពងាយស្រួលឲ្យអ្នកធ្វើដំណើរតាមម៉ូតូឬរថយន្តមើលឃើញបញ្ហានៅខាងមុខឬឆ្វេងស្តាំក្នុងការបើកបរ។ក៌ប៉ុន្តែឥឡូវ ហាងគុយទាវ កាហ្វេនេះ បានប្រែរូបរាងជាចំណុចកែងបាំងមួយផ្នែកនៅខាងត្បូងនិងខាងលិច។ ប្រជាពលរដ្ឋមានចម្ងល់ថា?តើមានច្បាប់អនុញ្ញាតឲ្យសាងសង់នៅលើចិញ្ចើមផ្លូវឫទេ?ហើយក៌មិនឃើញអាជ្ញាធរពាក់ព័ន្ធចុះមកអប់រំណែនាំហាមឃាត់ការសាងសង់នោះដែរ?

ប្រជាពលរដ្ឋសំណូមពរដល់លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក មានវិធានការចំពោះសំណង់ដែលសាងសង់បំពានលើផ្លូវសាធារណ:នោះផង ដើម្បីផ្តល់ភាពងាយស្រួលពេលធ្វើដំណើរ៕