បង្ក្រាបល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែងយីហោក្រវ៉ាន់រាជ្យ

(ភ្នំពេញ)៖ បញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន នៅវេលាម៉ោង១៩:០០នាទី ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានចាត់ឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងលួចបើកលេងល្បែងស៊ីសងមួយកន្លែងភោជនីយដ្ឋានយីហោ”ក្រវាន់រាជ្យ”Lucky 989 ស្ថិតនៅផ្លូវលេខ ៤៧៤ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះក្រុមការងារត្រួតពិនិត្យឃើញថា ទីតាំងខាងលើនេះមានបង្កប់ទូហ្គេមបាញ់ត្រី ចំនួន ០២គ្រឿង និងអ្នកលេងចំនួន ០២នាក់។

ក្រោយត្រួតពិនិត្យក្រុមការងារបានសម្រេចផ្អាកទីតាំងអាជីវកម្មនិងដកហូតទូហ្គេមបាញ់ត្រីចំនួន ០២គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌចំការមន ចំណែកអ្នកលេងចំនួន ០២នាក់ ប្រគល់ទៅឲ្យអធិការនគរបាលខណ្ឌចំការមន ដើម្បីអនុវត្តតាមនីតិវិធី៕