លោក ធីម សំអាន អភិបាលខណ្ឌបឹងកេងកង បាននាំយកអំណោយប្រគល់ជូនលោកស្រី ហួរ ថាវី និងលោកស្រី សក់ ជួរ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ០៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះ​សួរ​សុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនលោកស្រី ហួរ ថាវី សមាជិកាក្រុមប្រឹក្សាសង្កាត់បឹងកេងកងទី១ ដែលទើបតែជាពីជំងឺកូវីដ-១៩ និង​លោកស្រី​ សក់ ជូរ សមាជិកភូមិ​៤​​ ដែល​មាន​គ្រោះ​ថ្នាក់​ចរាចរ​ណ៍ដេីរមិនរួច​(ហេីមជេីង​)ហេីយ​ខ្វះខាតជីវភាព​។
អំណោយរួមមាន៖
​-អង្ករ​ ២០​ គីឡូក្រាម​
-មី​ ០១កេស​
-ត្រីខកំប៉ុង ​០១យួរ​
-​ថវិកា ២០​០,០០០​ រៀល​។
ជាចុងក្រោយ លោកអភិបាលខណ្ឌបឹងកេងកង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងសូមគោរពជូនពរថ្នាក់ដឹកនាំ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕