លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ចុះត្រួតពិនិត្យកម្លាំងតាមគោលដៅការពារសុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន

(ខេត្តកណ្តាល)៖ នារសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចុះត្រួតពិនិត្យ និងបញ្ចុះកងកម្លាំងនគរបាល តាមគោលដៅ ត្រៀមការពារសន្តិសុខ សុវត្ថិភាព តាមដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកមុខកំពូលកណ្តាល ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ខេត្តកំពង់ចាម ត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។