ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

(ខេត្តកណ្តាល)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ព្រែកហូរឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នាវេលាម៉ោង ៩-៥០នាទី នៅចំណុចផ្លូវបេតុង ភូមិព្រែកហូរលិចសង្កាត់ព្រែកហួរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ជៃ វណ្ណះ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងខ្មៅ ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៦កញ្ចប់ធំ ល្មម០១កញ្ចប់។
-ខ្សៀចំនួន០១ និងថង់វេច្ចខ្ចប់ចំនួន០២។
តាមសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថាមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋព្រែកហូរបានចេញល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកើតហេតុខាងលើក៌ប្រទះឃើញជនសង្ស័យកំពុងឈរលក់ថ្នាំញៀននៅលើផ្លូវបេតុភូមិព្រែកហូរលិច១។ ពេលនោះកម្លាំងសមត្ថកិច្ចក៌ឃាត់សួរនាំនិងឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ០៦កញ្ចប់ ហើយលោកមេប៉ុស្តិ៍ព្រែកហូរបានរាយការណ៍ជូនលោកអធិការនាំជនសង្ស័យយកមកប៉ុស្តិ៍ព្រែកហូរដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាម្សៅក្រាមពណ៌សថ្លាទាំង០៦កញ្ចប់នេះពិតជារបស់ខ្លួនពិតប្រកដមែន។ ជនសង្ស័យត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ជនសង្ស័យយកសំណាករួចលទ្ធផល(អវិជ្ជមាន)៕