លោក ធីម សំអាន នាំយកអំណោយដ៌ថ្លៃថ្លារបស់សម្តេចតេជោ តាមរយ:ឯកឧត្តម ឃួង ស្រេង ជូនមនុស្សចាស់ជារា ៤គ្រួសារ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ៤ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធាន អនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង លោក ស្រី សុិន រតនា អភិបាលរង និងជាអនុប្រធាន អនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង ក្រុមការងារកាកបាទខណ្ឌ សង្កាត់ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បន្តចុះចែកអំណោយជូនប្រជាពលរដ្ឋចាស់ជរា ចំនួន ៤គ្រួសារ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ ចំនួន ០២គ្រួសារ និង សង្កាត់អូឡាំពិក ចំនួន ០២គ្រួសារ។
អំណោយរួមមាន៖
-អង្ករ ០១បាវ ទម្ងង់ ២៥គីឡូក្រាម
-មី ០១កេស
-ម៉ាស់ ០២ប្រអប់
-ត្រីខ ០១យួរ
-ទឹកសុីអុីវ ០១យួរ
-ស្ករស០១គីឡូក្រាម
-ទឹកដោះគោខាប់ ០២កំប៉ុង
-តែ ០១កញ្ចប់
-ជែល ០២ដប
-ថវិកាចំនួន ៤០,០០០រៀល។
សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” ៣កុំ ៣ការពារ”៕