ឆ្មក់បង្ក្រាបជនអនាថាឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១២នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទី កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងគណ:បញ្ជាការឯកភាពសង្កាត់ផ្សារដើមថ្កូវ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រុឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះធ្វើរដ្ឋបាលចំនួន២គោលដៅ៖ គោលដៅទី១ នៅក្នុងឃ្លាំងចាស់ស្រាបៀរទុកចោល ផ្លូវ៩៧, គោលដៅទី២ នៅចំណុចខាងក្រោយក្រុមហ៊ុន QB ក្រុម៣២ ភូមិ៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានរកឃើញជនអនាថា ចំនួន ១២នាក់(ស្រី៥នាក់)នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមថ្កូវ ខណ្ឌចំការមន ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕