លោក ធីម សំអាន បន្តអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋ និងមនុស្សចាស់ជរាចំនួន ១១១ គ្រួសារ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ០៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង លោក-លោកស្រីអភិបាលរង ក្រុមការងារកាកបាទក្រហមខណ្ឌ និងសង្កាត់ទួលស្វាយព្រៃទី១ បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ និងចាស់ជរា ចំនួន ១១១គ្រួសារ ស្ថិតនៅភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
អំណោយរួមមាន៖
-អង្ករ ១០ គីឡូក្រាម
-មី ១០កញ្ចប់
-ម៉ាស់ ០១កញ្ចប់
-ត្រីខ ០២កំប៉ុង
-ទឹកសុីអុីវ ០៤ដប
-ឃីត ០១កញ្ចប់។
សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា”៣កុំ ៣ការពារ”៕